លោក​ស្រី អាំង​សាន ស៊ូជី ចូល​រួម​អាពាហ៍​ពិពាហ៍​ខ្ញុំ!



យើង​អាច​ពិពណ៌នា​បាន​ថា ថ្ងៃ​ដែល​យើង​រៀប​ការ​ជា​មួយ​នឹង​ជន​ណា​ម្នាក់​ដែល​ខ្លួន​ស្រឡាញ់ គឺជា​ថ្ងៃ​ជ័យ​វាលា​ល្អ​អស្ចារ្យ​មួយ​​នៅ​ក្នុង​ជីវិត​របស់​យើង។ បន្ថែម​លើស​ពី​នេះ ចុះ​ប្រសិន​បើ​ភ្ញៀវ​កិត្ដិយស​ដែល​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​នោះ​
ជា​ វីរនារី ឬ​ជា​មនុស្ស​ដ៏​ល្បី​លើ​ឆាក​អន្ដរ​ជាតិ ហើយ​ក៏​ជា​ជ័យ​លាភី​រង្វាន់​​ណូបែល​សន្ដិភាព​​ផង​នោះ តើ​វា​នឹង​ធ្វើ​ឲ្យ​ពិធី​នោះ​កាន់​តែ​ពិសេស​, អធឹក​អធម និង​មាន​អនុស្សាវរីយ៍​ល្អ​ប៉ុណ្ណា?លោក អេបារ (Aibar) គឺជា​អតីត​អង្គរក្ស​ផ្ទាល់​របស់​លោក​ស្រី អាំង​សាន ស៊ូជី​ ហើយ​លោក​ស្រី​​ធ្លាប់​បាន​អញ្ជើញ​ទៅ​ចូល​រួម​ពិធី​មង្គល​ការ​របស់​គាត់​ជា​មួយ​នឹង​​អ្នក​នយោបាយ​ល្បីៗ​​ច្រើន​នាក់​ទៀត។
ដោយ​សារ​តែ​មាន​ការ​ប្ដេជ្ញាចិត្ដ​​ខ្ពស់​ចូល​រួម​នៅ​ក្នុង​កិច្ច​ការ​នយោបាយ លោក Aibar មិន​មាន​ឱកាស​បាន​ទៅ​រៀន​សូត្រ​ចេះ​ដឹង​ខ្ពង់​ខ្ពស់​នៅ​សកល​វិទ្យា​ល័យ​ឡើយ ដោយ​សារ​លោក​ត្រូវ​គេ​ចាប់​ដាក់​គុក​ដល់​ទៅ​២ដង​ ព្រោះ​មាន​ការ​ពាក់​ព័ន្ធ​នឹង​គណបក្ស​សម្ព័ន្ធ​​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​​​នៅ​ភូមា ដឹក​នាំ​ដោយ​លោក​ស្រី អាំង​សាន ស៊ូជី។
ដើម្បី​​គេច​ខ្លួន​ពី​ការ​ចាប់​ដាក់​​ពន្ធនាគារ​ជា​លើក​ទី​៣ លោក​បាន​ចាក​ចេញ​ពី​ភូមា​ទៅ​ប្រទេស​ថៃ ហើយ​បន្ទាប់​មក​ក៏​ភៀស​ខ្លួន​មក​អូស្រ្ដាលី​​នៅ​ឆ្នាំ​២០០៨​តាម​រយៈ​ជំរំ​ជន​ភៀស​ខ្លួន​មួយ​​​នៅ​ថៃ​។
ឥឡូវ​នេះ​ក្រោយ​ពី​បាន​ដឹង​ថា លោក​ស្រី អាំង​សាន ស៊ូជី អញ្ជើញ​មក​អូស្រ្ដាលី​ លោក​មាន​ក្ដី​រំភើប​រីក​រាយ​ឥត​ឧបមា​​ចង់​ជួប​លោក​ស្រី​ម្ដង​ទៀត​ជា​លើក​ទី​មួយ​​ក្រោយ​ពី​បែក​គ្នា​អស់​ពេល​ជាង​១០​ឆ្នាំ។
លោក​ស្រី​ អាំង​សាន ស៊ូជី មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ភូមា​ អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​អូស្រ្ដាលី​នៅ​ក្នុង​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ដើម្បី​ចូល​រួម​ព្រឹត្ដិការណ៍​សាធារណៈ​ជា​ច្រើន​ និង​ដើម្បី​អញ្ជើញ​មក​ជួប​ និង​សួរ​សុខ​ទុក្ខ​ពល​រដ្ឋ​សហគមន៍​ភូមា​នៅ​ប្រទេស​អូស្រ្ដាលី៕
ប្រភព ABC Radio Australia


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors