ប្រជា​កសិករ​គួរ​ជ្រើស​រើស​ដាំ​ដំណាំ​អ្វី​ខ្លះ​បន្ទាប់​ពី​គ្រោះ​ទឹក​ជំនន់​ដើម្បី​ធានា​បាន​សន្តិសុខ​ស្បៀងសម្រាប់​គ្រួសារ



គ្រោះ​ធម្មជាតិ រួម​មាន​គ្រោះ​ទឹក​ជំនន់ គ្រោះ​រាំង​ស្ងួត ដែល​កើត​មាន​នៅ តាម​បណ្តា​ខេត្ត​ជា​ច្រើន​ បាន​បំផ្លាញ​ផល​ដំណាំ​ជា​ច្រើន​ហិកតា​។
បើ​តាម​គេហ​ទំព័រ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទគិត​ត្រឹម​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ២០១៣នេះ​ គ្រោះ​ធម្មជាតិ​រួម​មាន​ ការ​រាំង​ស្ងួត សត្វ​ល្អិត ទឹក​ជំនន់​ទឹក​ភ្លៀង ទឹក​ទន្លេមេគង្គ និងបឹង​ទន្លេសាប​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណាំ​ស្រូវ​ចំនួនជាង
៣៨ម៉ឺនហិកតា​ក្នុង​នោះ​ផ្ទៃ​ដី​ដែល​ខូច​ខាត​ទាំង​ស្រុង​មាន​ជិត ១៣​ម៉ឺន​ហិកតា។ ជាង​នេះ​ទៅ​ទៀត ផល​ប៉ះពាល់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​លើ​សន្ទូង​ពង្រោះ​មាន​ចំនួនជាង ៣៧​ម៉ឺន​ហិកតា ដែល​បណ្តាល​ឲ្យ​មាន​ការ​ខូច​ខាត​ចំនួនជិត ១៣​ម៉ឺន​ហិកតា​ផង​ដែរ។
ខេត្ត​ជង្រុក​ស្រូ​វកម្ពុជា​គឺ​ខេត្ត​បាត់​ដំបង​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​ធ្ងន់​ជាង​គេ ដែល​មាន​ផ្ទៃ​ដី​សន្ទូង និង​ពង្រោះ​ចំនួនជិត ១៤​ម៉ឺន​ហិកតា​ ទទួល​រង​ផល​ប៉ះពាល់ ក្នុង​នោះ ផ្ទៃ​ដីចំនួនជាង ៤ម៉ឺន​ហិកតា​រង​ការ​ខូច​ខាត។
ក្រៅ​ពី​បង្ក​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដូច​បាន​រៀប​រាប់​ខាង​លើ​នេះ គ្រោះ​ទឹក​ជំនន់​ក៏​បាន​ពាំ​នាំ​នូវ​ដី​ល្បាប់​ដែល​មាន​ជីជាតិ​សម្រាប់​ប្រជាកសិករ​ក្នុង​ការ​ដាំ​ដំណាំផ្សេងៗ​ និង​ទឹក​ដក់​តាម​ប្រឡាយ​ត្រពាំង​សម្រាប់​ស្រោច​ស្រព​ដំណាំផង​​ដែរ ហើយ​កសិករ​ក៏​ត្រូវ​ប្រើ​ប្រាស់​នូ​វសក្តានុពល​នេះ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​​ស្បៀងសម្រាប់​គ្រួសារ។ តើ​កសិករ​គួរ​ជ្រើស​រើស​​ដាំ​ដំណាំ​អ្វី​ដែល​អាច​ឆាប់​បាន​ផល​នា​រដូវ​ទឹក​ស្រកនេះ? តើ​កសិករ​ត្រូវ​ទៅ​ពឹង​ពាក់​ស្ថាប័ន​ណា​ នៅ​ពេល​មាន​បញ្ហា​ខាង​គ្រាប់​ពូជ ឬ​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ​ផ្សេងៗ​នោះ? ជាមួយ​គ្នា​នេះ​ដែរ​ តើ​ប្រជា​កសិករ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ដាំ​ដំណាំ​ឲ្យ​ត្រូវ​ទៅ​នឹង​តម្រូវ​ការ​ទី​ផ្សារ​ផង​ដែរ​នោះ?
ដើម្បី​បាន​ជ្រាប​នូ​វបញ្ហា​ដូច​បាន​លើក​ឡើង​ខាង​លើ​នេះ នៅ​ក្នុង​នាទី​សន្ទនា​មតិ​ប្រចាំ​ថ្ងៃ​ចន្ទ​នេះ យើង​ខ្ញុំ​បាន​អញ្ជើញ​នាយក​ប្រតិបត្តិ​អង្គការភ្នាក់​ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​កសិកម្ម​ជន​បទ​គឺ​លោក ឡុក សុខធា ជា​វាគ្មិន​ប្រចាំ​ថ្ងៃ​នេះ។ ប្រិយ​មិត្ត​អ្នក​ស្តាប់​អាច​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ពី​ការ​ដាំ​ដុះ​ ឬ​ក៏​អាច​សាក​សួរ​សំណួរ​ផ្សេងៗ​ពី​វាគ្មិន​កិត្តិយស​ប្រចាំ​ថ្ងៃ​នេះ​ផង​ដែរ។ ដើម្បី​ចូលរួម​ក្នុងកម្ម​វិធី​នេះ​ប្រិយមិត្ត​អ្នក​ស្តាប់​អាច​ផ្ញើ​សារ​មក​កាន់​លេខ +61427 727272 នោះ​សហការី​យើង​ខ្ញុំ​នឹង​ភ្ញាប់​ខ្សែ​ទូរស័ព្ទ​ឲ្យ​លោក​អ្នក​នាង​អាច​ភ្ជាប់​ការ​សន្ទនា​បាន៕
ចុចលីងដើម្បី ស្តាប់ពិស្តារ
ប្រភព ABC Radio Australia


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors