នៅប្រទេសចិន នៅព្រឹកថ្ងៃការបំផ្ទុះគ្រាប់បែកជាច្រើនគ្រាប់ នៅទីស្នាក់ការបក្សកុម្មុយនិស្តចិន នៅខេត្ត Shanxi ស្ថិតនៅភាគខាងជើង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួស៨នាក់។ ហេតុការណ៍នេះបានកើតមានឡើង ក្រោយពីមានហេតុការណ៍រថយន្តបើកបុករបាំង និងអ្នកដំណើរនៅទីលានធានអានមេន ដែលអាជ្ញាធរចិនសង្ស័យថាជាការវាយប្រហារភេរវកម្ម បង្កឡើងដោយពួកអ៊ុយហ្គួ។ហេតុការណ៍ផ្ទុះគ្រាប់បែក ជិតទីស្នាក់ការបក្សកុម្មុយនិស្តចិន ក្នុងក្រុង Taiyuan ខេត្ត Shanxi កើតឡើង១០ថ្ងៃគត់ ក្រោយហេតុការណ៍រថយន្តបុករបាំង និងអ្នកដំណើរនៅទីលានធានអានមេន ក្រុងប៉េកាំង។ ជាហេតុផលនយោបាយ រឺការសងសឹកផ្ទាល់ខ្លួន?
ហេតុការណ៍គួរអោយកត់សំគាល់នៅព្រឹកថ្ងៃពុធនេះ គឺថាមានផ្ទុះគ្រាប់បែកដល់ទៅ៧គ្រាប់។ ប៉ូលិសប្រាប់ថា គ្រាប់បែកទាំងនោះ បានផ្ទុះឡើងបន្តបន្ទាប់គ្នា។ ហើយបើពិនិត្យមើលទៅ ការផ្ទុះកើតឡើង នៅក្បែរទីស្នាក់ការគណបក្សកុម្មុយនិស្ត ដែលជាការសំដៅចង់វាយប្រហារគណបក្សកុម្មុយនិស្តចិនតែម្តង។
គេនៅមិនទាន់ដឹងថា អ្នកណារឺក្រុមណាជាជនដៃដល់បង្កការបំផ្ទុះនេះនៅឡើយទេ។ នាពេលនេះ អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេត។ យោងតាមប៉ូលិស គ្រាប់បែកទាំងនោះ អាចជាគ្រាប់បែកច្នៃឡើងដោយដៃ។ គ្រាប់បែកមួយចំនួន ត្រូវបានគេដាក់នៅសួនច្បារច្រកចូលគណបក្សកុម្មុយនិស្តចិន។ ដូច្នេះ សន្តិសុខនៅច្រកចូលគណបក្ស ប្រហែលជាមិនសូវបានរឹតបន្តឹង អាជ្ញាធរប្រហែលជាមិនសូវមានការប្រុងប្រយ័ត្នខ្ពស់។ ផ្ទុយទៅវិញ គឺទីកន្លែងច្រកចូលទីស្នាក់ការគណបក្សនេះហើយ ដែលសន្តិសុខត្រូវតែរឹតបន្តឹង។
ហេតុការណ៍នេះកើតឡើងក្រោយហេតុកាណ៍រថយន្តបើកបុកនៅទីលានធានអានមេន ក្រុងប៉េកាំង ១០ថ្ងៃ។ ទីកន្លែងកើតហេតុសុទ្ធនៅថ្ងៃពុធនេះ និងនៅទីលានធានអានមេន សុទ្ធតែជាទីកន្លែងពីរសំខាន់ៗ។
១-ការផ្ទុះនៅជិតទីស្នាក់ការបក្សកុម្មុយនិស្តចិន ខេត្ត Shanxi កើតឡើងក្នុងក្រុងសំខាន់របស់ខេត្ត គឺក្រុង Taiyuan។ ក្រុងនេះជាបេះដូងរបស់ខេត្ត ហើយទីស្នាក់ការបក្សកុម្មុយនិស្តចិន ក៏តំណាងអោយបេះដូង និងការគ្រប់គ្រងអំណាចរបស់រដ្ឋាភិបាលចិនផងដែរ។
២-ហេតុការណ៍រថយន្តបុករបាំងនិងអ្នកដំណើរនៅទីលានធានអានមេន ៖ ទីលានធានអានមេន តំណាងទីលានប្រជាធិបតេយ្យ ធ្លាប់មានចលនានិស្សិតបះបោរឆ្នាំ១៩៨៩ ហើយអាជ្ញាធរបង្ក្រាបដោយប្រើហិង្សាបង្ហូរឈាម។ ថ្វីបើគ្រាប់បែកដែលផ្ទុះនៅថ្ងៃពុធនេះអាចជាគ្រាប់បែកច្នៃក៏ដោយចុះ គណបក្សកុម្មុយនិស្តចិន ប្រហែលជាផ្ទាំងនៃការវាយប្រហារសងសឹកណាមួយមិនខាន។
ម្យ៉ាងវិញទៀត ចិនចាត់ទុកខេត្ត Shanxi ដែលមានហេតុការណ៍ផ្ទុះនេះ ជាខេត្តតំណាងវប្បធម៌សំខាន់ក្នុងប្រវត្តិសាស្ត្រ។ សេដ្ឋកិច្ចខេត្តទៀតសោត ត្រូវបានគេកត់ចាប់អារម្មណ៍ ដោយសារតែខេត្តនេះ សំបូរធនធានប្រេង និងធ្យូង។ អាជ្ញាធរមិនចាំបាច់ប្រើមាត់ក បញ្ចេញកម្លាំងដើម្បីទាក់ទាញអ្នកវិនិយោគនោះទេ។
ហេតុការណ៍ផ្ទុះគ្រាប់បែកចំក្នុងខេត្តដែលជាក្តីសង្ឃឹមនៃសេដ្ឋកិច្ចជាតិ មានន័យថា គឺចង់សំដៅវាយប្រហារអំណាចគ្រប់គ្រងរបស់បក្សកុម្មុយនិស្តចិនហើយ។
ទន្ទឹមនេះដែរ នៅចុងសប្តាហ៍នេះ គណៈកម្មការបក្សកុម្មុយនិស្តចិន ត្រូវរៀបចំកិច្ចប្រជុំធំមួយ ស្តីពីកំណែទម្រង់សេដ្ឋកិច្ច។ ហេតុការណ៍កើតឡើងចំខេត្ត Shanxi ជាខេត្តសេដ្ឋកិច្ចមួយ។ ជនដៃដល់បង្កការបំផ្ទុះគ្រាប់បែក ប្រហែលជាចង់ព្រមានរដ្ឋាភិបាលចិន ជុំវិញបញ្ហាសេដ្ឋកិច្ចណាមួយហើយ។
និយាយបកមកមើលហេតុផលខាងដើមវិញ បើគ្រាប់បែកផ្ទុះទាំងនោះ ជាគ្រាប់បែកច្នៃដោយដៃ មានន័យថា ជនដៃដល់ទាំងនោះ អាចសងសឹក រឺវាយប្រហារបក្សរដ្ឋអំណាចចិននោះ ដើម្បីបុព្វហេតុផ្ទាល់ខ្លួនផងដែរ។
ហេតុការណ៍ស្រដៀងៗគ្នានេះ ធ្លាប់មានកើតច្រើនហើយ នៅប្រទេសចិន គិតពីឆ្នាំ២០០៨ មក ដើម្បីបុព្វហេតុសងសឹកផ្ទាល់ខ្លួន
ខែកក្កដា ឆ្នាំ២០០៨៖ នៅក្រុង Kunming ខេត្ត Yunnan ភាគនិរតី បុរសម្នាក់បានបង្កការផ្ទុះរថយន្តក្រុងពីរផ្សេងគ្នា ធ្វើអោយមនុស្សស្លាប់២នាក់។ ៥ខែក្រោយពីហេតុការណ៍នោះ បុរសដដែលនោះ បានធ្វើអត្តឃាតបំផ្ទុះខ្លួនឯង។
ខែមិថុនា ២០០៩ ៖ ជនគ្មានការងារធ្វើម្នាក់ បានដុតរថយន្តក្រុងមួយ នៅភាគនិរតីប្រទេសធ្វើអោយអ្នកដំណើរស្លាប់ ២៨នាក់ និងរបួសជាង៧០នាក់។
ចំនុចរួមនៃហេតុការណ៍ទាំងនេះ គឺថាជាហេតុការណ៍ដែលកើតឡើងចំក្រុងសំខាន់ៗនៃខេត្ត រឺក៏ចំទីកន្លែងសំខាន់ៗរបស់រដ្ឋ។
ហេតុការណ៍រថយន្តបុករបាំង និងអ្នកដំណើរនៅទីលានធានអានមេន នៅមិនទាន់មានក្រុមណារឺជនណាចេញមុខអះអាងថា ខ្លួនជាអ្នកប្រព្រឹត្ត
អាជ្ញាធរផ្នែកសន្តិសុខចិន ប្រាប់ថា ហេតុការណ៍រថយន្តបុករបាំង កាលពី១០ថ្ងៃមុននោះ គឺជាអំពើភេរវកម្ម បង្កឡើងដោយដោយពួកអ៊ុយហ្គួ ជាសហគមន៍ជនជាតិភាគតិចចិន កាន់សាសនាអ៊ីស្លាម ហើយថា គឺមកពីចលនាអ៊ីស្លាមតួកេស្តង់ ភាគខាងកើត ក្នុងតំបន់ស៊ីនជាំងប្រទេសចិន។ អង្គការសហប្រជាជាតិចាត់ទុកក្រុមនេះ ថាជាក្រុមភេរវជន។ក្រុមអ៊ីស្លាមនេះ ជាក្រុមផ្តាច់ទឹកដីនិយម។ កាលពីជាងមួយសតវត្សរ៍មុន ចិនបានលេបយកតំបន់ស៊ីនជាំងនេះ ជាកម្មសិទ្ធិរបស់ខ្លួន។ ក្រុមអ៊ីស្លាមតួកេស្តង់ភាគខាងកើតមួយនេះ មានការមិនសុខចិត្តនោះទេ។
រដ្ឋាភិបាលចិនចង់ផ្សាភ្ជាប់ហេតុការណ៍ទីលានធានអានមេន ទៅនឹងហេតុផលនយោបាយ។ ទាក់ទងហេតុការណ៍នេះ កន្លងមក អាជ្ញាធរចិនធ្លាប់បានចាប់ខ្លួនសកម្មជនអ៊ីស្លាម៥នាក់។ ប៉ុន្តែ អាជ្ញាធរនៅតែមិនទាន់មានភស្តុតាងគ្រប់គ្រាន់ ច្បាស់លាស់ ដើម្បីបញ្ជាក់ការចោទប្រកាន់ទៅលើក្រុមចលនាអ៊ីស្លាមផ្តាច់ខ្លួននេះទេ។
បើយើងពិនិត្យមើលគ្រាប់បែកដែលបានផ្ទុះនៅទីលានធានអានមេនទៀតនោះ គឺជាគ្រាប់បែកច្នៃ។ អ្នកវិភាគមួយចំនួនពិបាកជឿជាក់លើការចោទប្រកាន់របស់អាជ្ញាធរចិន ទៅលើចលនាអ៊ីស្លាមនេះណាស់។
ដោយឡែក ប៉ូលិសប្រាប់ថា អ្នកបើកបររថយន្តបុកទីលានធានអានមេន និងអ្នកនៅក្នុងរថយន្តទាំងអស់នោះ គឺស្ថិតក្នុងក្រុមគ្រួសារតែមួយ។ យោងតាមវិទ្យុអាស៊ីសេរី អ្នកបើកបររូបនោះ ថ្វីបើជាជនជាតិអ៊ុយហ្គួក្តី គាត់អាចសងសឹកផ្ទាល់ខ្លួន ព្រោះគាត់បានបាត់បង់សមាជិកគ្រួសារម្នាក់ ក្នុងអំពើហិង្សាបះបោរសហគមន៍ កាលពីឆ្នាំ២០០៩ នៅក្រុង Urumqi ខេត្តស៊ីនជាំង។ សមាជិកគ្រួសារបុរសនោះ ស្លាប់នៅឯខេត្តស៊ីនជាំងឯណោះទេ តែគាត់បានមកសងសឹកនៅក្រុងប៉េកាំងឯណេះទៅវិញ។ សបញ្ជាក់ថា ការសងសឹកផ្ទាល់ខ្លួនអាច
ធ្វើបាន នៅគ្រប់កន្លែងទាំងអស់ ក្នុងប្រទេសចិន ទោះជាអ្នកសងសឹកបុព្វហេតុផ្ទាល់ខ្លួន ចេញពីប្រភពណាក៏ដោយ។
កាលពីថ្ងៃអាទិត្យកន្លងទៅ បក្សកុម្មុយនិស្តចិនបានដកហូតតំណែងមេបញ្ជាការយោធាម្នាក់ តែកាសែតចិននៅមិនទាន់បានដឹងថាមកពីមូលហេតុអ្វីច្បាស់លាស់ទេ។ ប្រសិនបើការសងសឹកធ្វើបាននៅគ្រប់កន្លែង ការបំផ្ទុះគ្រាប់បែកនៅក្បែរទីស្នាក់ការបក្សកុម្មុយនិស្តចិន នៅថ្ងៃពុធនេះ នៅខេត្ត Shanxi ភាគខាងជើងប្រទេស ក៏អាចថាជាការសងសឹកទៅនឹងហេតុការណ៍ដកតំណែងមេយោធានោះផងដែរ៕
Labels:
ព័ត៌មានអន្តរជាតិ