ក្រុមហ៊ុនសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរទូទៅរបស់ចិន ហៅកាត់ CGN ចង់ធ្វើការវិនិយោគ សំរាប់ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរថ្មីចំនួន២ នៅប្រទេសរូម៉ានី ដោយធ្វើការសហការជាមួយក្រុមហ៊ុនកាណាដា SNC-Lavalin។
នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងថាមពលរូម៉ានី លោក Constantin Nita ថ្ងៃពុធនេះ។ ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង នៅទីក្រុង Bucarest។
គឺតាំងតែពីថ្ងៃចន្ទដើមសប្តាហ៍ម្ល៉េះ ដែល ក្រុមហ៊ុនសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរទូទៅរបស់ចិន CGN បានចុះហត្ថលេខាជាមួយក្រុមហ៊ុននុយក្លេអ៊ែររូម៉ានី លើលិខិតមួយស្តីពីគោលបំណងជាក់លាក់ ដើម្បីបើកការពិភាក្សាលើការវិនិយោគម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរពីរថ្មីទៀត នៅមជ្ឈមណ្ឌលស៊ែរណាវ៉ូដា Cernavoda ស្ថិតនៅភាគអាគ្នេយ៍ប្រទេសរូម៉ានី។
ហើយនៅថ្ងៃពុធនេះ រដ្ឋមន្ត្រីក្រសួងថាមពលប្រទេសរូម៉ានី លោក Constantin Nita បានប្រកាស នៅវិទ្យុរូម៉ានីជាផ្លូវការ ថាចិនមានបំណងវិនិយោគ សំរាប់ប្រតិករនុយក្លេអ៊ែរចំនួន២ថ្មីទៀត នៅរូម៉ានី។ លោកបន្ថែមថា ក្នុងការវិនិយោគនេះ ចិនចង់សហការ ជាមួយក្រុមហ៊ុនកាណាដា SNC-Lavalin។
ចាប់ពីឆ្នាំ២០១១មក រូម៉ានីបានស្វែងរកអ្នកវិនិយោគ សំរាប់ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរចំនួនពីរ នៅមជ្ឈមណ្ឌលស៊ែរណាវ៉ូដា Cernavoda ភាគខាងត្បូងប្រទេស។ មជ្ឈមណ្ឌលនេះជាមជ្ឈមណ្ឌលនុយក្លេអ៊ែរជាតិតែមួយគត់។ សព្វថ្ងៃនេះ ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរពីរផ្សេងទៀត នៅមជ្ឈមណ្ឌល កំពុងដំណើរការដោយប្រើបច្ចេកវិទ្យារបស់ក្រុមហ៊ុនកាណាដា សំរាប់ប្រភេទប្រតិករកាន់ឌូ Candu៦។
សំរាប់កិច្ចការវិនិយោគនេះ សហគមន៍ហិរញ្ញវត្ថុធនាគារមួយបានត្រូវបង្កើតរួចមកហើយ ដោយមានវត្តមានរបស់ក្រុមហ៊ុនថាមពលចិន និងក្រុមហ៊ុនកាណាដា SNC-Lavalin។ គេរំពឹងថា ទឹកប្រាក់សំរាប់សាងសង់ម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរពីរថ្មីនេះ អាចមានតំលៃរហូតដល់ទៅជាង៤ពាន់លានដុល្លារឯណោះ៕
Labels:
ព័ត៌មានអន្តរជាតិ