នៅល្ងាចថ្ងៃអង្គារនេះ សភាជប៉ុនបានអនុម័តគំរោងច្បាប់រដ្ឋាភិបាល ស្តីពីការសំងាត់ជាតិ។ ច្បាប់នេះ មានទិសដៅការពាររាល់ព័ត៌មានសំងាត់របស់រដ្ឋជប៉ុន។ រាល់ជនដែលនាំអោយលេចធ្លាយព័ត៌មានសំងាត់ជាតិ អាចទទួលទោសជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។
ព្រឹទ្ធសភានឹងសិក្សាលើគំរោងច្បាប់នេះបន្តទៀត។ សារព័ត៌មានជប៉ុន និងប្រជាជនមួយចំនួន ធ្លាប់បានបរិហាររួចហើយថា ច្បាប់នេះជាច្បាប់ប្រឆាំងលទ្ធិប្រជាធិបតេយ្យ។ច្បាប់ជប៉ុនស្តីពីការសំងាត់ជាតិ ដែលសភាជប៉ុនបានអនុម័ត នៅល្ងាចថ្ងៃអង្គារនេះ មានទិសដៅការពាររាល់ព័ត៌មានសំងាត់របស់រដ្ឋាភិបាលជប៉ុន ហើយរាល់ជនដែលនាំអោយលេចធ្លាយព័ត៌មានសំងាត់ជាតិនេះ អាចទទួលទោសជាប់ពន្ធនាគាររហូត១០ឆ្នាំ។ គណបក្សទាំងពីរនៃរដ្ឋាភិបាលចម្រុះជប៉ុន រួមនឹងគណបក្សពីរផ្សេងទៀត គឺជាអ្នកផ្តួចផ្តើមអោយមានវិសោធនកម្មច្បាប់នេះ។
ច្បាប់នេះផ្តល់សិទ្ធិអោយគ្រប់ក្រសួងជប៉ុនទាំងអស់កំណត់ថា តើព័ត៌មានបែបណាជាព័ត៌មានសំងាត់ជាតិ។ ព័ត៌មានអាចចាត់ទុកថា ជាកិច្ចការសំងាត់ជាតិជប៉ុនបាន គឺជាព័ត៌មានដែលប៉ះពាល់ផ្នែកការពារជាតិ ប៉ះពាល់ផ្នែកការទូត ពាក់ព័ន្ធនឹងការប្រឆាំងការស៊ើបការណ៍ រឺការប្រយុទ្ធអំពើភេរវកម្មជាដើម។ ប៉ុន្តែ ច្បាប់ស្តីពីការសំងាត់ជាតិនេះ នៅមិនទាន់កំណត់គោលការណ៍ជាក់លាក់ស្តីពីលក្ខណៈព័ត៌មានសំងាត់នេះនៅឡើយទេ។ រហូតមកដល់ពេលនេះ មានតែក្រសួងការពារជាតិមួយប៉ុណ្ណោះ ដែលមានអំណាចលាក់ទុកការសំងាត់ជាតិនេះ។
បន្ទាប់ពីសភាបានអនុម័តរួចនៅថ្ងៃនេះ ច្បាប់ស្តីពីការសំងាត់ជាតិជប៉ុនមួយនេះ នឹងត្រូវយកទៅដាក់ពិភាក្សាជាបន្តនៅព្រឹទ្ធសភា។ ដូចជានៅសភាដែរ នៅព្រឹទ្ធសភា គណបក្សសេរីនិយមប្រជាធិបតេយ្យរបស់នាយករដ្ឋមន្ត្រី ស៊ីនសូ អាបេ មានសម្លេងភាគច្រើន ដូច្នេះ ច្បាប់នេះប្រហែលជាមិនពិបាកនឹងអនុម័តនោះទេ។ រដ្ឋាភិបាលជប៉ុនសង្ឃឹមថា ព្រឹទ្ធសភានឹងអនុម័តច្បាប់នេះអោយបានហើយ យ៉ាងយូរនៅថ្ងៃ៦ធ្នូ ខាងមុខនេះ។
សារព័ត៌មានជប៉ុននានាបារម្ភថា ច្បាប់នេះនឹងកាត់បន្ថយសិទ្ធិសេរីភាពរបស់ពួកគេក្នុងការងារ។ កន្លងមក សារព័ត៌មាន និងប្រជាជនជប៉ុនមួយចំនួនបានបរិហារថា ច្បាប់នេះគឺជាច្បាប់ប្រឆាំងលទ្ធិប្រជាធិបតេយ្យ៕
Labels:
ព័ត៌មានអន្តរជាតិ