ក្រហាយបានឡើយ។បើតាមប្រភពផ្លូវការ មីស៊ីលទាំងពីរនេះ បានទៅដល់កោះយុទ្ធសាស្ត្រ មីយ៉ាកូ ដែលស្ថិតនៅចម្ងាយប្រមាណ៣០០គីឡូម៉ែត្រ ពីកោះអូគីណាវ៉ា តាំងពីថ្ងៃពុធម្សិលមិញ។ កងកម្លាំងស្វ័យការពារជប៉ុន ជាអ្នកទទួលខុសត្រូវដឹកជញ្ជូនមីស៊ីលនេះ ជាមួយនឹងប្រព័ន្ធបាញ់បង្ហោះប្រឆាំងនឹងអាគារលើដី ប៉ុន្តែពុំទាន់ត្រូវបានដាក់ឱ្យប្រើប្រាស់ភ្លាមៗ នៅពេលនេះទេ។
នេះជាលើកទីមួយដែលជប៉ុន បានដឹកជញ្ជូនអាវុធប្រភេទមីស៊ីល ទៅកាន់កោះសែនឆ្ងាយដូច្នេះ ក្នុងក្របខ័ណ្ឌធ្វើសមយុទ្ធ។ សមយុទ្ធដែលប្រព្រឹត្តទៅពីថ្ងៃទី ១ដល់ថ្ងៃទី ១៨ វិច្ឆិកា មានយោធាចូលរួមដល់ទៅ ៣៤០០០នាក់ ព្រមទាំងនាវា និងយន្តហោះចម្បាំង ជាច្រើនគ្រឿង ពេលខ្លះ មានទាំងការបាញ់គ្រាប់ពិតទៀតផង។
ជាផ្លូវការ សមយុទ្ធទ្រង់ទ្រាយធំនេះ គឺសំដៅលើកកម្ពស់សមត្ថភាពប្រយុទ្ធរបស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងករណីមានការវាយប្រហារយោធាណាមួយ ពោលគឺចិន ក្នុងខណៈដែលតូក្យូ និងប្រទេសផ្សេងទៀតក្នុងតំបន់ មើលឃើញមហិច្ឆតាស្ទុះឡើងខ្លាំងផ្នែកយោធា និងដែនសមុទ្ទ។ ហេតុដូច្នេះហើយបាន ជាជប៉ុនក៏រៀបចំមានលំហាត់ធ្វើសង្គ្រាម ច្បាំងដណ្តើមយកទឹកដីមកវិញ ដោយបង្កើតកងកម្លាំងពិសេសដែលអាចមុជទឹកក៏បាននៅលើគោកក៏បាន។
ជប៉ុនធ្លាប់ធ្វើសមយុទ្ធធំបែបនេះម្តងកាលពីឆ្នាំ២០១១ ដោយមានយោធាចូលរួម៣៥០០០នាក់ ប៉ុន្តែកាលណោះ បរិបទមិនតានតឹងដូចពេលនេះទេ។ ជាងមួយឆ្នាំចុងក្រោយនេះ ជប៉ុននិងចិន មានទំនាក់ទំនងធ្លាក់ចុះស្ទើរដល់បាត ដោយហេតុតែជម្លោះដែនដី ជប៉ុនបានដាក់កោះបី នៅប្រជុំសេនកាគូក្នុងសមុទ្ទចិនខាងកើត ជាសម្បត្តិរដ្ឋ៕
ប្រភព៖RFI Labels: ព័ត៌មានអន្តរជាតិ