អស់រាប់ទសវត្សរ៍មកហើយ ទីភ្នាក់ងារស៊ើបការណ៍អាមេរិកធ្វើការក្នុងទីលាក់កំបាំង ហើយការងាររបស់ពួកគេត្រូវបានចាត់ទុក ជាមហាសម្ងាត់ដែលគ្មាននរណាអាចដឹងបាន។
ប៉ុន្តែ នៅប៉ុន្មានសប្តាហ៍ ចុងក្រោយនេះប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ប្រទេសលោកខាងលិចបានបើកកកាយ និងចុះផ្សាយ ជាបន្តបន្ទាប់ ឯកសារស្តីពីការងារស៊ើបការដោយសម្ងាត់របស់ទីភ្នាក់ងារសន្តិសុខអាមេរិក។ជាថ្មីម្តងទៀត ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីសំខាន់របស់ខ្លួន ដោយបានបង្ហាញដល់ប្រជាជន ក្នុងពិភពលោកឲ្យបានដឹងថា ពួកគេកំពុងរស់នៅក្រោមការតាមដានឃ្លាំមើលជានិច្ចរបស់ប្រទេសមហាអំណាចធំៗ។

សេរីភាពជាទ្រព្យតែមួយដែលគ្មាននរណាម្នាក់ចង់បាត់បង់។ ប៉ុន្តែ យុវជនEdward Snowdenបានសុខចិត្តលះបង់ចោលសេរីភាពខ្លួនឯង គឺដើម្បីធ្វើយ៉ាងម៉េចអាចបើកកកាយប្រាប់ប្រជាជនអាមេរិក និងពិភពលោកទាំងមូលឲ្យដឹងថា ពួកគេកំពុងរស់នៅ ក្នុងសេរីភាពបោកបញ្ឆោតមួយ។ ជីវិតឯកជនរបស់ប្រជាជនអាមេរិក និងនៅទីដទៃទៀតត្រូវបានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក តាមស្តាប់ មើល និងថតទុក ជារៀងរាល់ថ្ងៃ។ Edward Snowdenដឹងទៀតថា ខ្លួនគេតែម្នាក់ឯងមិនអាចធ្វើឲ្យស្ថាប័នសម្ងាត់របស់អាមេរិកដែលជាអ្នកលួចតាមដានស្តាប់ជីវិតឯកជនរបស់អ្នកដទៃ រង្គោះរង្គើទេ។ ចាប់តាំងពីចុងឆ្នាំ ២០១២ គេបានទាក់ទងអ្នកកាសែតរបស់ប្រព័ន្ធផ្សព្វផ្សាយធំៗ។ ចេតនារបស់គេ គឺចង់ឲ្យដំណឹងស្តីពីអាមេរិកលួចស្តាប់យកការណ៍ពីប្រជាជនអាមេរិក និងប្រទេសផ្សេងទៀតត្រូវចុះផ្សាយឲ្យល្បីខ្ចរខ្ចាយ។
Snowdenបានទាក់ទងអ្នកកាសែតមកពីកាសែតល្បីឈ្មោះ ដូចជាThe Washington Post ប៉ុន្តែ នៅទីបំផុតSnowden ក៏បានសម្រេចផ្តល់ឯកសារទាំងអស់របស់គេ ទៅឲ្យអ្នកកាសែតអាមេរិកាំងម្នាក់ដែលបានបម្រើការងារឲ្យកាសែតអង់គ្លេសThe Guardian គឺលោកGlenn Greenwald។
រហូតមកដល់ពេលនេះ អ្នកកាសែត GleenGreenwaldដែលបានទទួលការបណ្តុះបណ្តាលផ្នែកច្បាប់ នៅអាមេរិកជាអ្នកបញ្ចេញឯកសារទាក់ទងនឹងការងារលួចស្តាប់ របស់ទីភ្នាក់ងារសន្តិសុខជាតិ NSAទៅឲ្យកាសែតដទៃទៀត។ ជាមួយអ្នកថតភាពយន្តឯកសារម្នាក់ទៀត GleenGreenwald ជាអ្នកសម្រេចថា តើឯកសារប្រភេទណាដែលត្រូវចុះផ្សាយមុនគេ។ ឆ្លើយទៅនឹងសំណួររបស់តុលាការប្រេស៊ីលថា ហេតុអ្វីបានជាអ្នកកាសែតបញ្ចេញព័ត៌មានបន្តិចម្តងៗ ដូចតំណក់ទឹកដូច្នេះ លោកGleenGreenwaldបញ្ជាក់ថា គេពិតជាមានឯកសារទាំងអស់ រាប់ម៉ឺនសន្លឹក ប៉ុន្តែ ឯកសារទាំងនោះមានលក្ខណៈបច្ចេកទេសខ្លាំងពេក។ គេត្រូវសិក្សា និងវិភាគរកគន្លឹះឲ្យឃើញសិនមុន នឹងបញ្ជូនទៅឲ្យអ្នកកាសែត។
តើឯកសារសម្ងាត់ដែល Snowden ទម្លាយទៅឲ្យអ្នកកាសែតអាចឲ្យគេដឹងពីអ្វីខ្លះ រហូតមកដល់ពេលនេះ? ដំបូង គេនៅខែមិថុនា កាសែតបានចុះផ្សាយជាលើកទីមួយឯកសារសម្ងាត់ដែលបង្ហាញថា ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ អាមេរិកបានលបស្តាប់ ទូរស័ព្ទរបស់ប្រជាជនអាមេរិកាំងរាប់លាននាក់។ រដ្ឋាភិបាលអាមេរិកដែលមានការទើសទាស់ តែមិនបដិសេធព័ត៌មានចុះផ្សាយ នៅក្នុងកាសែត បានត្រឹមនិយាយថា គេត្រូវស្តាប់រាល់សន្ទនា នៅតាមទូរស័ព្ទ ឬចូលមើលនៅក្នុងសារអេឡិចត្រូនិករបស់ប្រជាជនអាមេរិកាំង ដើម្បីតាមដាន និងបង្កាទប់ស្កាត់អំពើភេរវកម្មដែលគំរាមកំហែងជីវិតប្រជាជនអាមេរិកាំង។
បន្ទាប់មកទៀត កាសែត The Guardian ដដែល និងកាសែតThe Washington Post បានចុះផ្សាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់NSA បានធ្វើការងារលួចស្តាប់ទូរស័ព្ទ ឬ ចូលមើលសារអេឡិចត្រូនិករបស់ប្រជាជនអង់គ្លេស ដោយមានការសហការពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង់គ្លេសផ្ទាល់។ រឿងបែកធ្លាយ ជាបន្តបន្ទាប់ បានធ្វើឲ្យអាមេរិកត្រឹមនិយាយការពារខ្លួន ដោយលើកហេតុផលដដែលៗ គឺដើម្បីប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។ ប៉ុន្តែ រឿងរ៉ាវបែកធ្លាយមិនឈប់ត្រឹមណេះទេ។
អ្នកកាសែតអាមេរិកាំងGlenn Greenwald បានសហការជាមួយកាសែតល្បីៗ របស់បារាំងប្រេស៊ីល និងអេស្ប៉ាញ ដើម្បីចុះផ្សាយព័ត៌មានបានមកពីឯកសារសម្ងាត់ រហូតធ្វើឲ្យអាមេរិកត្រូវប្រឈមមុខនឹងប្រទេសខាងក្រៅ បន្ទាប់ពីឯកសារសម្ងាត់ដែលSnowdenលួចបានពីទីភ្នាក់ងារសន្តិសុខជាតិអាមេរិកបានបង្ហាញថា អាមេរិកបានលួចស្តាប់ទូរស័ព្ទរបស់ប្រធានាធិបតីប្រេស៊ីល ម៉ិកស៊ិក និងលោកស្រីនាយករដ្ឋមន្រ្តី ដ៏មានឥទ្ធិពលរបស់អាល្លឺម៉ង់។ ព័ត៌មានបែកខ្ចាយចុងក្រោយ គឺអាមេរិកជាមួយប្រទេសបួនទៀត គឺ កាណាដា អង់គ្លេស នូវែលហ្សេឡង់ អូស្ត្រាលី បានសហការគ្នាដើម្បីលួចស្តាប់យកព័ត៌មានតាមរយៈស្ថានទូត របស់ពួកគេ នៅអាស៊ី។
ជារួម ឯកសារសម្ងាត់ដែលSnowden ទម្លាយទៅឲ្យអ្នកកាសែតបានធ្វើឲ្យប្រជាជនសាមញ្ញបានដឹង ជាផ្លូវការថា ជីវិតឯកជនរបស់ពួកគេត្រូវអាជ្ញាធរលួចស្តាប់ នោះបើទោះបី ជាពួកគេរស់នៅក្នុងប្រទេសប្រជាធិបតេយ្យមួយ និងដែលគោរពណាស់សេរីភាព និងជីវិតឯកជន ដូចជាអាមេរិក។ លើសពីនោះទៀត ឯកសារសម្ងាត់ដែលធ្លាយទៅដល់ដៃអ្នកកាសែតបានបង្ហាញថា អាមេរិកមិនត្រឹមតាមដានលបយកការណ៍សម្ងាត់ពីប្រទេសដែលជាគូប្រជែងរបស់ខ្លួន ដូចជាចិន រុស្ស៊ី ឬ ប៉ាគីស្ថានដែលសំបូរដោយសំបុកក្រុមភេរវករតែប៉ុណ្ណោះទេ ប៉ុន្តែ អាមេរិកនៅតាមដានស្តាប់ដោយសម្ងាត់ ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាអាល្លឺម៉ង់ បារាំង និងប្រទេសអឺរ៉ុបដទៃទៀត។ មួយវិញទៀត គេបានមើលឃើញមុខមាត់ពិតប្រាកដមួយរបស់ប្រទេសមហាអំណាចប្រទេសអ្នកមាន ដែលបានរួមដៃគ្នា ជាមួយអាមេរិកដើម្បីលបស្តាប់ លួចយកការណ៍ពីប្រទេសដទៃទៀត។
បើក កកាយ បង្ហាញមុខមាត់ពិតរបស់ប្រទេសមហាអំណាចដែលបានរំលោភទៅលើសិទ្ធិជីវិតឯកជន នេះជាគោលបំណងរបស់យុវជនSnowden និងអ្នកកាសែតដែលបានទទួលសិទ្ធិផ្តាច់មុខរក្សាឯកសារសម្ងាត់ លួចបានNSA។ តាមរយៈ ការចុះផ្សាយកន្លងមក អ្នកកាសែតក៏កំពុងជួយការពារបុព្វហេតុរបស់ យុវជនSnowden ដែលអាមេរិកបានចាត់ទុក ជាជនក្បត់ជាតិ និងកំពុងតាមរកចាប់ខ្លួន ពីបទទម្លាយឯកសារសម្ងាត់របស់ជាតិ។ តាមអ្នកកាសែតGlenn Greenwald យុវជនSnowdenមិនមែនជាជនក្បត់ ជាតិ ហើយក៏មិនមែនជាមនុស្សគ្មានការទទួលខុសត្រូវ មិនគិតពីផលប្រយោជន៍ របស់ប្រទេសជាតិ ដូចការចោទប្រកាន់របស់រដ្ឋាភិបាលអាមេរិកដែរ។
បើសិនជា Snowden ជាជនក្បត់ជាតិមែននោះ គេគួរតែផ្តល់ លក់ឯកសារសម្ងាត់ របស់អាមេរិកទៅឲ្យប្រទេសដែលជាសត្រូវរបស់អាមេរិក ដើម្បីធ្វើជាអ្នកមាន ប៉ុន្តែ ផ្ទុយទៅវិញ Snowdenបានប្រគល់ឯកសារទាំងអស់ ទៅឲ្យអ្នកកាសែត និងសុខចិត្តរស់នៅ ក្នុងស្ថានភាពជាជនភៀសខ្លួន នៅទឹកដីរុស្ស៊ី ដែលតាមពិតមិនមែនជាប្រទេសប្រជាធិបតេយ្យ ដូចអាមេរិកនោះ។
ជាក់ស្តែង រហូតមកដល់ពេលនេះ គេមិនបានចុះឯកសារសម្ងាត់ណាមួយ ដែលឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តទ័ពអាមេរិក ជាមួយប្រទេស ដែលជាសត្រូវរបស់ខ្លួន ដូចជា ប៉ាគីស្ថាន អ៊ីរ៉ង់ ឬក៏គ្មានព័ត៌មានណាមួយដែលចុះផ្សាយ ពីការស៊ើបការណ៍ របស់អាមេរិក ទៅលើចិន និងរុស្ស៊ីដែរ។ គោលបំណង សំខាន់ របស់គាត់ គឺចង់ឲ្យមានការចុះផ្សាយ ជាលក្ខណៈ សកលដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលរបស់ប្រទេសមហាអំណាចដែលកាន់លទ្ធិប្រជាធិបតេយ្យ ឲ្យមានសីលធម៌ និង គោរពសិទ្ធិជីវិតឯកជនរបស់ ប្រជាជនឡើងវិញ៕