ទស្សនៈសារព័ត៌មានខ្មែរ នៅថ្ងៃនេះ រៀបចំជូនលោក-អ្នកស្តាប់ ដោយ ឯម មាឃ ។ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ អ្នកសារព័ត៌មានរបស់យើង ប្រចាំនៅប្រទេសកម្ពុជា នឹងធ្វើអត្ថាធិប្បាយជូនលោក-អ្នកស្តាប់ អំពីប្រធានបទសំខាន់ៗ ដែលចុះផ្សាយលើទំព័រកាសែតខ្មែរ ទាំងនៅទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្ត-ក្រុងផ្សេងៗទៀត។
You are here: » Home » Posts filed under ទស្សនៈសារព័ត៌មាន
ទស្សនៈសារព័ត៌មានខ្មែរ ថ្ងៃពុធ ទី២៩ មករា ឆ្នាំ២០១៤
ទស្សនៈសារព័ត៌មានខ្មែរ នៅថ្ងៃនេះ រៀបចំជូនលោក-អ្នកស្តាប់ ញឹម សុផល។ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ អ្នកសារព័ត៌មានរបស់យើង ប្រចាំនៅប្រទេសកម្ពុជា នឹងធ្វើអត្ថាធិប្បាយជូនលោក-អ្នកស្តាប់ អំពី
តើកម្ពុជាគួរតែឆ្លងផុតដំណាក់កាលនយោបាយ«ប្តូរជីវិតដើម្បីជាតិ»ហើយឬនៅ?
ដោយ ប៉ែន បូណា
ក្នុងខណៈដែលស្ថានការណ៍នយោបាយកំពុងតានតឹង គេក៏បានលឺជាញឹកញាប់នូវការថ្លែងសារនយោបាយរបស់មេដឹកនាំបក្សប្រឆាំងអំពីការបូជាជីវិតដើម្បីជាតិ។ ជាក់ស្តែង លោក សម រង្ស៊ី បានថ្លែងទៅកាន់ក្រុមបាតុករកាលពីល្ងាចថ្ងៃអង្គារថា លោកសុខចិត្តស្លាប់ជីវិតដើម្បីជាតិរស់។ ពាក្យសម្តីស្នេហាជាតិដែលថាសុខចិត្តប្តូរជីវិតដើម្បីជាតិជាអ្វីដែលគេតែងបានលឺជាញឹកញាប់ក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ប៉ុន្តែ
ដល់ពេលដែលកម្ពុជាត្រូវរៀបចំប្រព័ន្ធច្បាប់សម្រាប់ការចាកចេញពីអំណាច!
ការទាមទារឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចាកចេញពីតំណែងដឹកនាំកំពូលរបស់ប្រទេសមិនមែនជារឿងថ្មីថ្មោងទេ។ តាមពិត បញ្ហានេះត្រូវបានគេលើកមកជជែកគ្នាជាយូរឆ្នាំហើយ ក៏ប៉ុន្តែ មិនសូវមានអ្នកណាគិតគូរដល់ការរៀបចំប្រព័ន្ធច្បាប់មួយឲ្យមានការចាកចេញពីតំណែងដោយសុវត្ថិភាពរបស់អតីតមេដឹកនាំខ្មែរទេ។ អវត្តមាននៃប្រព័ន្ធច្បាប់ដើម្បីធានាឲ្យមានការផ្លាស់ប្តូរ
ការបើកប្រាក់ខែតាមធនាគារនៅឆ្នាំ ២០១៤ នឹងជួយឲ្យរដ្ឋអាចកាត់បន្ថយថវិកាលើមន្ត្រីខ្មោច ប៉ុន្តែអ្នកវិភាគថាកម្ពុជាត្រូវការធ្វើជំរឿនមន្ត្រីរាជការជាមុនសិន
ជម្លោះដីធ្លីចាប់កក្រើកឡើងវិញនៅក្រោយការបោះឆ្នោត
បញ្ហាជម្លោះដីធ្លីកំពុងក្លាយជាបញ្ហាដ៏រសើបមួយនៅក្នុងនយោបាយប្រទេសកម្ពុជាបច្ចុប្បន្ន។ អង្គការសង្គមស៊ីវិលកំពុងមានការព្រួយបារម្ភអំពីការកក្រើកឡើងវិញនូវជម្លោះដីធ្លីនៅកម្ពុជា ជាពិសេស នៅក្រោយការបោះឆ្នោតរដ្ឋសភាឆ្នាំ២០១៣ ដែលចំណោទនេះអាចនឹងធ្វើអោយប្រទេសកម្ពុជាធ្លាក់ទៅក្នុងភាពវឹកវរ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញផ្សាយនូវរបាយការណ៍មួយអំពីទិដ្ឋភាពនិងស្ថានភាពដីធ្លីនៅកម្ពុជា នៅក្នុងវេទិការបស់ខ្លួនមួយ កាលពីសប្តាហ៍មុន ដើម្បីផ្តល់អនុសាសន៍ជាក់លាក់ដើម្បីបញ្ចប់ជម្លោះដីធ្លី។ សូមចុចលីងស្តាប់ពិស្តារ
ភ្នំពេញកំពុងប្រឈមនឹងបញ្ហាសំរាមយ៉ាងខ្លាំង
ប្រជាសាស្ត្រនៅក្នុងរាជធានីភ្នំពេញកំពុងរីកធំឡើង។ ក្រៅពីបញ្ហាការគ្រប់គ្រងការរស់នៅរបស់ពលរដ្ឋដែលកាន់តែស្មុគស្មាញហើយនោះ ទំហំសំរាមក៏កាន់តែកើនឡើងដែរ។ ដោយសារសក្តានុពលនៃក្រុមហ៊ុនប្រមូលសំរាមនៅមានកម្រិត ពលរដ្ឋនៅមិនទាន់បានចូលរួមយ៉ាងសកម្ម ការខ្វះខាតក្រុមហ៊ុនកែច្នៃ
ជោគវាសនានៃការតម្លើងប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០១៤នឹងត្រូវដឹងលទ្ធផលនៅសប្តាហ៏ក្រោយ
រូបមន្តនៃការចរចាដំឡើងឈ្នួលអប្បរមារ ដល់កម្មករកាលពីថ្ងៃចន្ទម្សិលមិញមិនអាចឈានដល់ ការព្រមព្រៀងគ្នាណាមួយនោះឡើយខណៈដែលតំណាងសហជីពកម្មករ ទាមទារដំឡើងប្រាក់ឈ្នួលរហូតដល់ទៅ ១៥៤ដុល្លារ ចំណែកខាងរដ្ឋាភិបាលនិងរោងចក្រចាត់ទុកថាវាខ្ពស់ហួសហេតុ។ កិច្ចប្រជុំដែលដឹកនាំដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានប្រកាសថា នឹងមានកិច្ចប្រជុំជាថ្មីទៀត នៅថ្ងៃទី២៤ ខែធ្នូ ដើម្បីសម្រេចទៅលើរូបមន្តណាមួយ សម្រាប់ការដំឡើងប្រាក់ខែដល់កម្មករឲ្យបានជាក់លាក់នោះ។ សូមចុចលីងស្តាប់ពិស្តារ
បញ្ហាសុខភាពជាចំណោទដ៏ធំធេងមួយសម្រាប់សង្គមខ្មែរ
ការចុះទ្រុឌទ្រោមខាងសុខភាពដែលបើកឱកាសឲ្យជំងឺផ្សេងៗវាយលុកមកលើរាងកាយគឺជាបញ្ហាប្រឈមរបស់មនុស្សស្ទើរតែគ្រប់គ្នា ជាពិសេសមនុស្សវ័យចាប់ពី៤០ឆ្នាំប្លាយឡើងទៅហាក់ដូចជាមានសុខភាពចុះខ្សោយគួរឲ្យកត់សម្គាល់។ ខណៈដែលមនុស្សមានសុខភាពកាន់តែទន់ខ្សោយ ប្រព័ន្ធសុខាភិបាលកម្ពុជាក៏មិនទាន់រឹងមាំដែរ។ ស្ថានភាពនេះត្រូវបានក្រុមអ្នកវិភាគសង្គមចាត់ទុកជាបញ្ហាដ៏ធំធេងមួយគួរឲ្យព្រួយបារម្ភ និងជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់សង្គមខ្មែរដែលត្រូវដោះស្រាយ។
តើសកម្មភាពតវ៉ារបស់ព្រះសង្ឃ ក្នុងចលនាសង្គមខុសនឹងធម៌វិន័យដែរឫទេ?
រយៈពេលចុងក្រោយនេះ ជាពិសេសក្រោយការបោះឆ្នោតតំណាងរាស្ត្រកាលពីខែកក្កដាកន្លងទៅនេះ គេសង្កេតព្រះសង្ឃជាច្រើនអង្គបានចូលរួមធ្វើសកម្មភាពតវ៉ាជាច្រើន ជាមួយនឹងបណ្តាញសង្គមស៊ីវិល ប្រជាពលរដ្ឋមានបញ្ហាដីធ្លី និងការរំលោភសិទ្ធិមនុស្ស និងគណបក្សនយោបាយជាដើម។ ការចូលរួមនេះ
អ្នកវិភាគសង្គម៖ រដ្ឋាភិបាលកម្ពុជាគួរតែអាចផ្តល់ប្រាក់ខែយ៉ាងតិច ៥០០ ដុល្លារដល់មន្ត្រីរាជការ
ប្រសិនបើរដ្ឋាភិបាលអាចធ្វើកំណែទម្រង់លើការប្រមូលពន្ធដារ និងកាត់បន្ថយការចំណាយមិនចាំបាច់នោះ រដ្ឋាភិបាលកម្ពុជាអាចនឹងមានប្រាក់គ្រប់គ្រាន់សម្រាប់ដំឡើងប្រាក់ខែដល់មន្ត្រីរាជការនៅកម្ពុជាឲ្យបានយ៉ាងតិច ៥០០ ដុល្លារអាម៉េរិក។ នេះបើយោងតាមការឲ្យដឹងរបស់ក្រុមអ្នកវិភាគសង្គមឯករាជ្យនៅកម្ពុជា។
អានបន្ត
សញ្ញានៃបដិវត្តន៍ដីធ្លីបានស្តែងឡើងកាន់តែច្បាស់!
ដោយ ប៉ែន បូណា
ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមអ្នកភូមិដែលរងគ្រោះដោយសារក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរំលោភយកដី បានផ្តើមនាំគ្នាបះបោរប្រឆាំងក្រុមហ៊ុនទាំងនោះ។ អំពើហិង្សាដុតបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន ក៏បានផ្ទុះឡើងជាហូរហែ។ ប្រជាកសិករគួរជ្រើសរើសដាំដំណាំអ្វីខ្លះបន្ទាប់ពីគ្រោះទឹកជំនន់ដើម្បីធានាបានសន្តិសុខស្បៀងសម្រាប់គ្រួសារ
គ្រោះធម្មជាតិ រួមមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ដែលកើតមាននៅ តាមបណ្តាខេត្តជាច្រើន បានបំផ្លាញផលដំណាំជាច្រើនហិកតា។
អានបន្ត
បើតាមគេហទំព័រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគិតត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៣នេះ គ្រោះធម្មជាតិរួមមាន ការរាំងស្ងួត សត្វល្អិត ទឹកជំនន់ទឹកភ្លៀង ទឹកទន្លេមេគង្គ និងបឹងទន្លេសាបបានធ្វើឲ្យប៉ះពាល់ដំណាំស្រូវចំនួនជាង
បទវិភាគ៖ តើការប្រើសម្ដីគំរោះគំរើយរបស់លោក ហ៊ុន សែន ជាគំរូល្អដល់កូនខ្មែរឬទេ?
ទាំងវោហារសព្ទ ទាំងពាក្យគំរោះគំរើយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងប្រើទៅលើក្រុមអ្នករិះគន់ ហាក់ដូចជាស្ងៀមស្ងាត់នៅក្រោយការបោះឆ្នោតអាណត្តិទី៥ នេះ។ តើការប្រើពាក្យសម្ដីគំរោះគំរើយបង្កប់ដោយហិង្សា
លោក ហ៊ុន សែន ខំប្រឹងក្រាញអំណាចដើម្បីឱ្យចិនបន្តបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា
រដ្ឋាភិបាលមិនស្របច្បាប់របស់លោក ហ៊ុន សែន
បានដាក់ចេញនូវគម្រោងចំណាយថវិកាជាតិក្នុងឆ្នាំ២០១៤
ទៅដល់ជិត៣៥០០លានដុល្លារអាមេរិកក្នុងខណៈដែល
សេដ្ឋកិច្ចកម្ពុជាមានការធ្លាក់ចុះយ៉ាងគំហុក
ហើយអំពើពុករលួយនៅតែបន្តរាលដាលយ៉ាងពេញបន្ទុក។
អានបន្ត
តើការចាត់ចែងថវិកាជាតិមានតម្លាភាពដែរឬទេ?
នៅឆ្នាំនេះ ច្បាប់ថវិកាជាតិត្រូវបានសភាអនុម័តដោយប្រញាប់ និងមិនមានវត្តមានចូលរួមបញ្ចេញមតិឲ្យយោបល់ពីសំណាក់សង្គមស៊ីវិល ឬតំណាងរាស្ត្រគណបក្សប្រឆាំងឡើយ។ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដោយសំឡេងគាំទ្រ ១០០%
អានបន្ត
អ្នកវិភាគ៖ រដ្ឋាភិបាលត្រូវយកក្រសួងសុខាភិបាលជាគំរូធ្វើកំណែទម្រង់ស៊ីជម្រៅ
ក្រុមអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងមន្ត្រីគណបក្សប្រឆាំង ទទូចឲ្យប្រមុខដឹកនាំ ឬស្ថាប័នពាក់ព័ន្ធ មានវិធានការក្តៅចំពោះអំពើពុករលួយនៅក្រសួងសុខាភិបាល ដើម្បីធ្វើជាគំរូសម្រាប់កំណែទម្រង់ស៊ីជម្រៅនៃរាជរដ្ឋាភិបាលក្នុងអាណត្តិ
បទវិភាគ៖ តើហេតុអ្វីបានជាកម្ពុជានៅតែក្រ?
កម្ពុជា នៅតែស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសក្រីក្រ ដែលមានពលរដ្ឋប្រមាណ ៦លាននាក់ ស្ថិតនៅក្រោមបន្ទាត់ភាពក្រីក្ររកប្រាក់ចំណូលមិនបាន ៥ពាន់រៀល ក្នុងមួយថ្ងៃ។ តើកត្តាអ្វីខ្លះដែលជាឫសគល់នៃសេចក្តីក្រីក្រនៅកម្ពុជា?
ដើម្បីព្យាបាលជំងឺ គ្រូពេទ្យចាំបាច់ត្រូវពិនិត្យមើលរោគសញ្ញា និងមូលហេតុដែលនាំឱ្យកើតជំងឺនេះ។
ដើរមិនទាន់សភាពការណ៍»ជាបញ្ហាខុសឆ្គងរបស់អ្នកដឹកនាំ!
ដោយ ប៉ែន បូណា
យុគសម័យសកលភាវូបនីយកម្ម
និងបច្ចេកវិជ្ជាជឿនលឿនដូចជាបច្ចុប្បន្ននេះ
តម្រូវឲ្យមនុស្សគ្រប់គ្នាជាពិសេសអ្នកនយោបាយ
និងអ្នកដឹកនាំតែម្តងតាមដានព័ត៌មាន
និងស្វែងយល់អំពីការវិវឌ្ឍនានាឲ្យបានដិតដល់។គោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់មិនទាន់មានក្នុងប្រពន្ធ័យុត្តិធម៌កម្ពុជា
ដោយ ប៉ែន បូណាចំណាត់ការរបស់តុលាការសាលាឧទ្ធរណ៍ចំពោះករណីលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតនិងករណីស្ត្រីបឹងកក់ អ្នកស្រី យ៉ោម បុប្ផា គឺជាសំណុំរឿងពីរដែលជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងល្អអំពីប្រពន្ធ័យុត្តិធម៌នៅកម្ពុជា។ ករណីនេះជាឧទាហរណ៍មួយដែលបង្ហាញអំពីការមិនគោរពគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់នៅក្នុងអំណាចតុលាការ។ទោះបីជារដ្ឋាភិបាលអាណត្តិទី៥នេះបានប្តេជ្ញាធ្វើកំណែទម្រង់ស៊ីជម្រៅយ៉ាងណាក៏ដោយ ក៏គេមិនទាន់សង្កេតឃើញមានការប្រែប្រួល
ធំដុំនៅក្នុងប្រព័ន្ធយុត្តិធម៌នៅឡើយទេ។
ធំដុំនៅក្នុងប្រព័ន្ធយុត្តិធម៌នៅឡើយទេ។
ស្តង់ដាពីរនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជានៅតែបង្ហាញច្បាស់ដដែលរហូតមកទល់ពេលនេះ។ មានសំណុំរឿងច្រើនណាស់ដែលអាចបញ្ជាក់ពីបញ្ហានេះបានក្នុងនោះសំណុំរឿងពីរអាចឆ្លុះបញ្ចាំងបានយ៉ាងល្អនិងយ៉ាងងាយស្រួលបំផុតអំពីអត្ថិភាពនៃស្តង់ដារពីរក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា។
សំណុំរឿងទី១គឺករណីលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ជនជាប់ចោទបាញ់កម្មការិនី៣នាក់ឲ្យរងរបួស និងសំណុំរឿងទី២ គឺករណីស្ត្រីបឹងកក់អ្នកស្រីយ៉ោម បុប្ផា ជនជាប់ចោទក្នុងការបង្ករបួសស្នាមទៅលើអ្នករត់ម៉ូតូឌុប។ ដោយមិនចាំបាច់ចូលជ្រៅទៅក្នុងអង្គហេតុ ហើយគ្រាន់តែពិនិត្យមើលសេចក្តីសម្រេចរបស់តុលាការ គេអាចមើលឃើញយ៉ាងច្បាស់អំពីយុត្តិធម៌ខុសគ្នាក្នុងប្រព័ន្ធតុលាការតែមួយ។
លោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតដែលជាប់ចោទថាបានបាញ់កម្មការិនី៣នាក់ឲ្យរងរបួសនៅក្នុងបាតុកម្មមួយកាលពីខែកុម្ភៈឆ្នាំ ២០១២ ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ១៨ ខែ។ ចំណែកអ្នកស្រី យ៉ោម បុប្ផា ដែលជាប់ចោទពីបទបង្ករបួសស្នាមទៅលើអ្នករត់ម៉ូតូឌុបត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ តែក្រោយមកសាលាឧទ្ធរណ៍បានបន្ថយមកនៅត្រឹម២ឆ្នាំវិញ។ ស្ត្រីរស់ក្នុងសហគមន៍ក្រីក្ររូបនេះត្រូវបានតុលាការចាប់ដាក់ពន្ធនាគារខណៈដែលលោក ឈូក បណ្ឌិត ជាមន្ត្រីមានអំណាច និងខ្នងបង្អែកកំពុងមានសេរីភាពរហូតមក។
ឧទាហរណ៍បែបនេះក៏មិនមែនជារឿងកម្រនឹងឃើញនោះដែរ។ មានរឿងរ៉ាវជាច្រើនទៀតដែលបានកើតមានប្រហាក់ប្រហែលគ្នានិងបានធ្វើឲ្យប្រព័ន្ធយុត្តិធម៌កម្ពុជាក្លាយជាបង្អែករបស់អ្នកមានប្រាក់និងមានអំណាចតែវាជាសម្ពាធសង្កត់ទៅលើអ្នកក្រីក្រគ្មានទីពឹង។
ជាការពិតណាស់ យុត្តិធម៌សង្គមគឺជាសេចក្តីត្រូវការចាំបាច់សម្រាប់មនុស្សគ្រប់គ្នាមិនថា អ្នកមាន អ្នកក្រ អ្នកតូចឬអ្នកធំឡើយ។ នៅក្នុងសង្គមប្រជាធិបតេយ្យនិងនីតិរដ្ឋ គោលការណ៍ស្មើភាពគ្នានៅចំពោះមុខច្បាប់គឺជាមូលដ្ឋានគ្រឹះមួយដែលគេត្រូវគោរពយ៉ាងម៉ឺងម៉ាត់បំផុត ពោលគឺអ្នកប្រព្រឹត្តខុសត្រូវទទួលទោសដូចគ្នាដោយគ្មានលើកលែង។ តុលាការគឺជាស្ថាប័នស្នូលក្នុងការរក្សាគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់។
នៅពេលដែលតុលាការមិនអាចបំពេញតួនាទីនេះបានល្អ អយុត្តិធម៌សង្គមនឹងកើតមានឡើង ហើយវានឹងបង្កឲ្យមានជនរងគ្រោះដោយអំពើអយុត្តិធម៌កាន់តែច្រើនឡើង។ មិនត្រឹមតែអ្នករងគ្រោះដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែ អ្នកស្រឡាញ់យុត្តិធម៌ទាំងឡាយក៏ចូលរួមឈឺឆ្អាលក្នុងរឿងនេះដែរ។ ដូច្នេះហើយបានជាបន្តិចម្តងៗ កំហឹងនឹងពូតផ្តុំគ្នាប្រៀបបាននឹងកំទេចភ្លើងតូចៗផ្តុំគ្នាក្លាយជាអគ្គិភ័យបានយ៉ាងដូច្នេះដែរ។ ទីបំផុត ផលវិបាកបានធ្លាក់ទៅលើរដ្ឋាភិបាល។
ការដាក់ចេញកំណែទម្រង់ប្រព័ន្ធយុត្តិធម៌តាំងពីច្រើនឆ្នាំមកហើយបានសបញ្ជាក់ឲ្យឃើញពីការយល់ដឹងរបស់រដ្ឋាភិបាលអំពីគ្រោះថ្នាក់នេះ។ ប៉ុន្តែ ដំណើរការដ៏យឺតយ៉ាវនៃកំណែទម្រង់នេះមិនអាចបញ្ចៀសផលអាក្រក់ទៅលើរដ្ឋាភិបាលបានឡើយ។ លទ្ធផលបោះឆ្នោតចុងក្រោយនេះ ពិតជាមានចំណែកសំខាន់ណាស់ចេញពីប្រព័ន្ធយុត្តិធម៌។
ដូច្នេះ ការអនុវត្តមិនបាននូវគោលការណ៍ស្មើភាពគ្នានៅចំពោះមុខច្បាប់នៅតែជាបញ្ហាធំធេងមួយនៅឡើយក្នុងប្រពន្ធ័យុត្តិធម៌កម្ពុជា។ ជាទូទៅ ស្តង់ដាពីរខុសគ្នានៅតែបង្ហាញឡើងយ៉ាងច្បាស់។ អ្នកមានប្រាក់ និងមានអំណាចឬមានខ្នងបង្អែកច្រើនតែមានសំណាងជាងអ្នកក្រីក្រគ្មានទីពឹងនៅក្នុងប្រពន្ធ័យុត្តិធម៌។ ប្រហែលជាមកពីអំណោយផលនេះហើយបានជា មកដល់សម័យនេះទៅហើយ នៅតែមានមន្ត្រីសាធារណៈដែលមានតួនាទីខ្ពង់ខ្ពស់ហ៊ានដកកាំភ្លើងពីចង្កេះបាញ់ប្រហារទៅលើហ្វូងមនុស្សដោយគ្មានញញើតច្បាប់អ្វីបន្តិចសោះ។ មូលហេតុគឺបណ្តាលមកពីពួកគេគិតថា អំណាច និងទឹកប្រាក់អាចជួយឲ្យខ្លួនរួចផុតពីសំណាញ់ច្បាប់បាន។
ប៉ុន្តែ សូមកុំភ្លេចថា ការអនុវត្តស្តង់ដារពីរនៅក្នុងប្រពន្ធ័យុត្តិធម៌មិនត្រឹមតែធ្វើឲ្យកំណែទម្រង់ប្រពន្ធ័យុត្តិធម៌របស់រដ្ឋាភិបាលដំណើរការទៅមុខមិនរួចប៉ុណ្ណោះទេ តែក៏បានធ្វើឲ្យអាប់ឱនកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិទាំងមូលទៀតផង។ ដូច្នេះ តើគេគួរបណ្តែតបណ្តោយឲ្យបញ្ហានេះកើតមានតទៅទៀតដែរឬទេ? នេះជាសំណួរដែលរដ្ឋាភិបាល និងជាពិសេសមន្ត្រីតុលាការគួរពិចារណាជាបន្ទាន់៕